របៀប​ផ្តាច់​ iCloud និង Apple ID ដោយ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​ការ​ Password លើ​ iPhone

នាក់បានមើលអត្ថបទនេះ
អ្នក​ប្រើប្រាស់​ iPhone ភាគ​ច្រើន​លើស​លប់​ពិតជា​ឈឺក្បាល​បំផុតលើ​មុខងារ​ iCloud និង Apple ID ជាពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មិន​សូវ​យល់ច្បាស់ពីបច្ចេក​វិទ្យា​មួយ​នេះ​។ មុន​ពេល​ទស្សនា​វីដេអូ​បទបង្ហាញខាងក្រោម​ សូម​លោក​អ្នក​អាន​ពី​គុណ​វិបត្តិ​នៃ​ការ​យល់​មិន​ច្បាស់​លើ​បច្ចេកវិទ្យា iCoud ឬ Apple ID ជាមុន​សិន​។
អ្វី​ជា​ iCloud និង Apple ID?

iCloud គឺ​ជា​​គណនី​រក្សា​ទុក​ទិន្នន័យ​លើ​បណ្តាញ​របស់ក្រុម​ហ៊ុន Apple រឺ​គេហៅ​ថា iCloud Drive។ ទំហំ​ផ្ទុក​​ជា​ទូទៅ​ឥតគិត​ថ្លៃ​គឺ 5GB ហើយ​វាត្រូវការ​ Apple ID ដើម្បី​អាច​ទំនាក់ទំនង និងចូល​ទៅ​ប្រើប្រាស់​បាន​ ប៉ុន្តែ​លោក​អ្នក​ក៏អាច​បង្កើត​ iCloud Account បានដែរ​ (ឧទាហរណ៌​៖ myname@icloud.com) ។ ចំនែក​ Apple ID គឺ​ជា​​គណនី​បុគ្គល​របស់​អ្នក​ប្រើប្រាស់​ផលិតផល​ iPhone, iPad, iPod Touch, និង MacBook ទាំងអស់​។ យើង​អាច​ហៅ​ Apple ID ថាជា​អាស័យដ្ឋាន​អ៊ីម៉ែល​របស់​ Apple ព្រោះ​វាមានរូបរាង​ myname@email.com។

ប្រើប្រាស់ iCloud មាន​គុណ​សម្បត្តិ​ដូចខាងក្រោម..៖

  1. ទទួល​បានទំហំផ្ទុក​លើបណ្តាញ​ឥតគិតថ្លៃ 5GB
  2. អាចរក្សា​ការសំងាត់​ លេខ​ទំនាក់ទំនង និង​ឯកសារ​អ៊ីម៉ែល​ផ្សេង​ៗ​
  3. អាចស្វែងរក ឧបករណ៌​របស់ Apple បើ​សិន​វា​បានបាត់​
  4. អាច​បិទសិទ្ធឹ​ឧបករណ៌​មិនអោយដំណើរ​ការ បើសិនជា​វា​បាត់ រឺ​អាច​លុប​ឯកសារ​ទាំង​អស់​ ដើម្បី​ការ​ពារ​សុវត្ថិភាព​។
  5. អាច​ទាញ​យក រឺ​ទិញ​ Apps នៅ​លើ App Store បាន​ងាយ​ស្រួល 
  6. អាច​ផ្ទេរទិន្នន័យ​ពី​ឧបករណ៌​មួយ​ទៅ​កាន់​ឧបករណ៌​មួយ​ទៀត​ 
គុណវិបត្តិ​នៃ​ការ​មិន​យល់​ច្បាស់​ពី​ការប្រើប្រាស់ និង​បច្ចេកវិទ្យា iCloud និង Apple ID..៖
លោកអ្នកដែល​ចំណាយប្រាក់​អស់ច្រើន​ទិញ​ឧបករណ៌​ iPhone តែមិនយល់ច្បាស់ពី​អ្វីហៅ​ថា iCloud និង Apple ID និង​របៀប​នៃការ​គ្រប់គ្រង​វា​ច្បាស់​ នឹង​ធ្វើ​ងោយ​គ្រោះ​ថ្នាក់​បំផុត​​។ ជាឧទាហរណ៌​ការ​បែក​ធ្លាយរូបភាព​ឯកជន រឺ​បាត់ឯកសារ​សំងាត់​ មាន​លេខគណនី​ធនាគារ​ជាដើម​..។ ហេតុ​ផលដែល​ធ្វើ​អោយ​គ្រោះ​ថ្នាក់​នោះ​គឺ​មក​ពី​..៖
  1. មិន​ដឹងថារបៀប​បង្កើត​ iCloud និង Apple ID ដូចម្តេច ក៏​ទៅរក​អ្នក​លក់​ទូរស័ព្ទ រឺ​អ្នក​ណា​ម្នាក់​អោយ​ជួយបង្កើត ដោយដាក់​គណនី​របស់បុគ្គល​នោះ​។ 
  2. គំនិត​គួរពិចារណា.. បើសិន​ជា​បុគ្គល​ (អ្នកធ្វើ​)​ នោះ​មិនស្មោះត្រង់ បានប្រើប្រាស់​គណនី​ផ្ទាល់ខ្លួន​មួយ​ យក​មក​ដាក់នៅ​លើ​ឧបករណ៌​របស់​យើង រួច​គេ​នឹង​រងចាំទទួល​យក​ពត៌មាន​មាន​រូបភាព វីដេអូ រឺឯកសារ​ផ្សេង​ៗ​ជា​ដើម​ ដែល​យើង​បានដាក់​បញ្ចូល​ទៅ​ក្នុង​ iPhone
  3. មិនយល់​អ្វីហៅថាបច្ចេកវិទ្យា Synchronize រឺ​អ្នក​តំឡើង​ Apple ID បានលួចកំណត់​អោយ​វា​ធ្វើការដោយស្វ័យប្រវត្តិ​ ដូច្នេះ​បើសិន​ជា​លោក​អ្នក​ស្រាប់តែ​ថតរូបខ្លួនឯង លេង និង​បន្ទាប់​មក​ក៏លុបចោល​វិញ​ លោកអ្នកច្បាស់ក្នុងចិត្តថា វាបានលុប ប៉ុន្តែ​មិនដូច្នេះទេ វា​បានបញ្ជូន​ចូលទៅ​កាន់ iCloud Drive បាត់ទៅ​ហើយ​ ហើយ​នៅ​ទីនោះ​គឺ​ម្ចាស់​គណនី ដែល​មិនមែនជា​អ្នក​បាន​គ្រប់គ្រង​វា​ទាំងអស់​។
ប្រការគួរយល់ដឹង​..៖
  1. បើ​ទិញឧបករណ៌ថ្មី គួរតែ​បង្កើត​គណនី​ iCloud និង Apple ID ដោយ​ខ្លួន​ឯង​។ បើ​មិនចេះ​ទេ សូម​ស្វែងរក​ការ​បង្រៀន​ពីអ្នកណា​ម្នាក់​ដែល​មានបទពិសោធន៌​តែ​កុំ​អោយ​គេ​ធ្វើ​អោយ​។ អ្វីដែល​ត្រូវ​រៀន​នោះ​គឺ អ្វីជា​អ៊ីម៉ែល​.. រឺ​អ្វី​ជា​ iCloud Drive? និង​តើ​ត្រូវ​អនុវត្តន៌​ការ​តំឡើង​ដោយ​វិធី​ណា​? បន្ថែមពីនេះ​ ត្រូវ​រៀន​ពីរបៀប​នៃ​ការ​បិទ​បើកការ​បញ្ចូន​ (Synchronize) អោយ​បាន​ច្បាស់​មុន​នឹង​ប្រើប្រាស់​។
  2. បើ​ទិញ​ឧបករណ៌​មួយ​ទឹក​ លោក​អ្នក​គួរ​តែ​លុប​ Apple ID ចាស់​របស់គេចោល ជាពិសេ​សគឺ​ លុប​ iCloud Drive របស់​អ្នកប្រើ​មុន​ចោល​។ បើ​មិនចេះ​លុប​ទេ លោក​អ្នកអាច​ស្វែងរក​អ្នក​ទុកចិត្ត​ដែលមាន​បទពិសោធន៌អោយលុប​។
  3. រឺ​ ទស្សនា​វីដេអូខាងក្រោម​ បើសិន​ជា​ចង់លុប​ iCloud Drive និង Apple ID ដោយ​គ្មាន​ពាក្យ​សំងាត់ដើម​....
 Method 1: iFile

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ

Post a Comment