ប្រុង​ប្រយ័ត្ន​អ្នក​អាច​នឹង​ត្រូវ​គេ​លួច​តាម​ដាន​តាមរយៈ​ស្មាតហ្វូន​របស់​អ្នក ហើយ​​នេះ​ជា​បញ្ជី​លេខ​កូដ​សំងាត់​ដែល​អ្នក​គួរ​ដឹង

នាក់បានមើលអត្ថបទនេះ


2. ចុច*#62# ដើម្បី​ចង់​ដឹង​ថា​រាល់​ទិន្នន័យ​របស់​អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​អ្នកណា។

រស់​នៅ​ក្នុង​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​មិន​មែន​សុទ្ធ​តែ​ជា​រឿង​ល្អ​នោះ​ទេ​ មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ត្រូវ​បារម្ភ​ក្រៅ​ពី​សុវត្ថិភាព​ពី​ខាង​ក្រៅ​ហើយ​នោះ អ្នក​ក៏​គួរ​តែ​ចាប់​ផ្ដើម​គិត​ផង​ដែរ​ពី​សុវត្ថិភាព​លើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ផង​ដែរ។​
អ្នក​ទាំង​អស់​គ្នា​អាច​នឹង​មិន​ចាប់​អារម្មណ៍​នោះ​ទេ​ថា​សកម្មភាព​របស់​អ្នក​រាល់​ថ្ងៃ​អាច​នឹង​ត្រូវ​គេ​លួច​តាម​ដាន​ និង​ថត​ទុក​តាមរយៈ​ស្មាតហ្វូន​ដែល​អ្នក​កំពុង​ប្រើ​រាល់​ថ្ងៃ​តែ​ម្ដង។ដើម្បី​ចង់​ដឹង​ថា​អ្នក​អាច​ជា​ម្នាក់​ដែល​ត្រូវ​គេ​​កត់​ចំណាំ​ឬ​អត់ អ្នក​ទាំង​អស់​គ្នា​អាច​សាក​ល្បង​​វាយ​បញ្ចូល​លេខ​កូដ​ខាង​ក្រោម​បាន​ វា​នឹង​ធ្វើ​ការ​បង្ហាញ​អ្នក:

1. ចុច *#21# ដើម្បី​ដឹង​ថា​ការ​និយាយ​ទូរស័ព្ទ សារ​ឬ​ក៏​ទិន្នន័យ​ផ្សេង​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​នរណា​ម្នាក់​ផ្សេង​ទៀត​ឬ​អត់
3. ចុច​##002# ដើម្បី​បិទ​​រាល់​ការ​តាម​ដាន​របស់​អ្នក​ដទៃ​តាម​ទូរស័ព្ទ​របស់​អ្នក។
4. ចុច​*#06# វា​នឹង​បង្ហាញ​IMEI ស្មាតហ្វូន​របស់​អ្នក​ហើយ​ប្រសិន​បើ​វា​ត្រូវ​ចោរ​លួច​នោះ អ្នក​នឹង​អាច​ដឹង​ពី​ទីតាំង​​ទូរសព្ទ័​របស់​អ្នក​បាន បើ​ទោះ​ជា​វា​ត្រូវ​ប្ដូរ​ស៊ីម​ថ្មី​ក៏​ដោយ។
​​​​​​
ទាំង​នេះ​គ្រាន់​តែ​ជា​លេខ​កូដ​សំងាត់​ខ្លី​ៗ​នឹង​ងាយ​ប៉ុណ្ណោះ ដើម្បី​​បាន​ដឹង​និង​ការពារ​ខ្លួន​អ្នក​ ប៉ុន្តែ​ការ​ពិត​ទៅ​អ្នក​អាច​នឹង​ត្រូវ​គេ​លួច​តាម​ដាន​ដដែល។​ម្យ៉ាង​ទៀត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​រាល់​ការ​សន្ទនា​របស់​អ្នក​សុទ្ធ​តែ​ត្រូវ​បាន​ស្ដាប់​និង​ថត​ទុក​ដោយ​ផ្នែក​សន្តិសុខ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​សេវា​ទូរគមនាគមន៍​ផង​ដែរ​​ ដើម្បី​បង្ការ​ករណី​ចាំ​បាច់​ណា​មួយ ប៉ុន្តែ​សូម​កុំ​បារម្ភ​​វា​ត្រូវ​បាន​គេ​រក្សា​ទុក​បាន​សំងាត់​និង​ល្អ​បំផុត៕​

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ

Post a Comment