ដំណោះ​ស្រាយ នៅ​ពេល​ដែល​អ្នក ភ្លេច​លេខ​សំ​ងាត់​របស់ iPhone រឺ iPad

នាក់បានមើលអត្ថបទនេះ
លេខសំងាត់ រឹ Passcode ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​អោយ ទូរស័ព្ទ រឺថេប្លេត​យើង វា​មាន​សុវត្ថិភាព ខ្ពស់​ជាងមុន ចៀស​វាង មាន​អ្នក​ដទៃ លួចប្រើប្រាស់ ដោយគ្មានការអនុញ្ញាត្តិបាន។ យ៉ាងណាមិញ វា​ក៏​អាច​បង្ករ ជាបញ្ហាវិញផងដែរ ព្រោះអីពេលខ្លះ យើងបែរជាភ្លេច រឺមួយ ក៏មានអ្នកដទៃ ចុចច្រើនដង រហូត​ដល់វាជាប់គាំង ប្រើមិនរួច (Disable)។ ប្រសិនបើអ្នក កំពុងតែជួបប្រទះនឹងបញ្ហា រឺក៏ចង់ដឹងអំពី វិធី​ដោះ​ស្រាយ ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពនោះ សាមតាមដានជាមួយយើងទាំងអស់គ្នា។
1. វិធីបំបាត់សារ
ប្រសិនបើអ្នក រឺអ្នកដទៃ វាយលេខសំងាត់ ខុសចាប់ពី 6 ដងឡើងទៅ ទូរស័ព្ទអ្នក នឹងលោតសារ Disable ដែល​មិនអាចប្រើ និងវាយលេខសំងាត់ បាននោះទេ។ ត្រង់ចំណុចនេះ យើងមានដំណោះស្រាយ ដើម្បី​លុប​សារ Disable ហើយអាចអោយយើង វាយលេខសំងាត់ ម្តងទៀតបាន។ុ

  1. យក iPhone រឺ iPad រឺ iPod Touch អ្នក ទៅដោតភ្ជាប់ ជាមួយនឹងកុំព្យូទ័រ របស់អ្នក។
  2. បើកកម្មវិធី iTunes ឡើង ហើយរង់ចាំអោយវា ធ្វើការទំនាក់ទំនង (Sync) មួយភ្លែត ជាការស្រេច។ ទូរស័ព្ទអ្នក នឹងមិនបង្ហាញសារ Disable ដូចលើកមុនទៀតឡើយ។
ត្រង់ចំណុចនេះ​ វាតម្រូវអោយទូរស័ព្ទអ្នក ធ្លាប់ដោត ហើយប្រើជាមួយកម្មវិធី iTunes នេះតាំងពីមុន មក បើ​មិនដូច្នោះទេ វានឹងនៅតែជាប់ សារ iPhone is Disabled ដដែល។​ ប្រសិនបើ ជំហ៊ាននេះ មិន​ដំណើរ​ការទេ សូមព្យាយាម ដំណោះស្រាយបន្ទាប់។ 
 
  1. លុបឯកសារនៅលើ iPhone/ iPad ទាំងអស់ ដើម្បីបាត់លេខសំងាត់
ប្រសិនបើអ្នក នៅតែមិនចាំលេខសំងាត់ទេ មានតែវិធីម្យ៉ាងគត់ គឺលុបឯកសារ ចេញពី iPhone, iPad, iPod Touch យើងចោលទាំងអស់។ ក៏ប៉ុន្តែ រូបភាព, Contact, Notes, រូបភាព​ និងឯកសារផ្សេងៗទៀត អាចរក្សារទុកបាន ប្រសិនបើអ្នក ធ្លាប់បានធ្វើការ ភ្ជាប់ទូរស័ព្ទអ្នក ជាមួយកម្មវិធី iTunes នៅលើ កុំព្យូទ័រ។ ខាងក្រោមនេះ គឺជារបៀប ធ្វើការ ចម្លងទុកឯកសារ នានារបស់អ្នក មកលើកុំព្យូទ័រ មុនពេលធ្វើការ ឈូសសំអាត iPhone, iPad អោយថ្មី។ 

  1. ដោតទូរស័ព្ទ របស់អ្នកចោលទៅកាន់កុំព្យូទ័រ រួចហើយបើកកម្មវិធី iTunes
  2. ចុចពាក្យ Back Up now ហើយចាំមួយភ្លែត
  1. បន្ទាប់ពីបាន Back Up រួចរាល់ហើយ ឥលូវអ្នកអាចចាប់ផ្តើម ឈូសសំអាត ទូរស័ព្ទរបស់អ្នក​ ចោលបានហើយ​ ដោយគ្រាន់តែចុច ប៊ូតុង Restore iPhone។ ដើម្បីដឹងអោយកាន់តែច្បាស់ អំពីវិធី Restore iPhone សូមចុចទីនេះ
  2. បន្ទាប់ពីបានសំអាត (restore) ទូរស័ព្អអ្នកអោយថ្មីហើយ អ្នកអាចធ្វើការ បញ្ចូលទិន្នន័យ ចាស់ៗដែល មានដូចជា រូបភាព, Contact, Notes .. មកវិញបាន តាមរយៈ Restore Back Up រឺក៏ ជ្រើសរើសយក Set Up as new iPhone ក៏បាន។
ចំណាំក្នុងករណីទូរស័ព្ទអ្នក មិនធ្លាប់បានភ្ជាប់ជាមួយ កុំព្យូទ័រណាមួយនោះទេ នោះអ្នកមិនអាចធ្វើការ រក្សាទុកឯកសារ (Back up) បាននោះទេ ហេតុដូច្នេះហើយ នៅពេលដែលយើង ឈូសសំអាតតាម រយៈ Recovery Mode។ វិធីធ្វើនោះ គឺយើងគ្រាន់តែបិទទូរស័ព្ទ អោយរលត់ បន្ទាប់មកទៀត សូមចុចប៊ូតុង Home អោយជាប់ ខណៈដោត ទូរស័ព្ទជាមួយ នឹងកុំព្យូទ័រ។ កម្មវិធី iTunes នឹងលោតសារមក iPhone in Recovery Mode ហើយគ្រាន់តែចុច Restore ទៅជាការស្រេច។

វិធីដោះស្រាយតាមរយៈ iCloud អ្នកក៏អាចធ្វើការ លុបសំអាត ឯកសារនៅក្នុង iPhone/ iPad អ្នកបានកាន់តែលឿន និងមិនចាំបាច់ ប្រើ​កុំព្យូទ័រ​ផងដែរ ជាមួយនឹង iCloud។ អ្នកគ្រាន់តែប្រាកដថា iPhone/ iPad អ្នកមានបើកមុខងារ Find My iPhone ហើយយើង គ្រាន់តែចូលទៅកាន់ វេបសាយ www.icloud.com > Login ចូល > ចុច Find My iPhone > ចុចលើឈ្មោះទូរស័ព្ទយើង និងចុច​ Erase iPhone ជាការស្រេច។​


វាពិតជាកម្រណាស់ ដែលយើង ជាម្ចាស់ទូរស័ព្ទ ភ្លេចលេខសំងាត់ ដែលបានដាក់នោះ ហេតុដូច្នេះហើយ វិធី​ដោះស្រាយ​ នោះគឺមានតែ ឈូសសំអាត ទូរស័ព្ទយើងអោយថ្មីទេ ទើបអាចប្រើ ទូរស័ព្ទបានវិញ។ ធ្វើ​ដូច្នេះ ដើម្បីបង្ការ ក្រែងលើមាន អ្នកដទៃ រឺក៏ចោរ​ដែលបាន យកទូរស័ព្ទយើងទៅ។ នៅពេលដែលគេ ឈូស​​សំអាត (restore) ទូរស័ព្ទយើង ក៏នឹងទាមទារ រកគណនី iCloud ផងដែរ ហេតុដូច្នេះហើយ អ្នក​សូម​​កុំ​ព្រួយបារម្ភអី។ ជាក់ស្តែង​ នៅលើលោកនេះ គឺពិតជាមានកម្មវិធី ដែលអាចដោះ លេខសំងាត់ បួន​ខ្ទង់​នេះបាន ក៏ប៉ុន្តែវាមាន តម្លៃថ្លៃ ហើយមិនងាយ ស្វែងរកយក មកប្រើប្រាស់បាន នោះទេ។ ហេតុដូច្នេះ​ហើយ រៀងរាល់អ្នកដាក់ លេខសំងាត់ សូមមេត្តា មានភាព ប្រុងប្រយត័្នជានិច្ច កុំអោយភ្លេច អោយសោះ។

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ

Post a Comment