បង្កើត​ Apple ID ដោយ​ខ្លួន​ឯង​លឿន​ និង ងាយស្រួល​បំផុត

នាក់បានមើលអត្ថបទនេះ
អ្នក​ណា​ដែល​មិន​ទាន់​មាន Apple ID តោះ​មក​រៀន​បង្កើត​ជាមួយ Cambomag ទាំង​អស់​គ្នា មិន​ចំណាយ​ពេល​យូរ និង ងាយស្រួល​សម្រាប់​អ្នក​ដែល​ទើប​តែ​ចាប់​ប្រើ​ iDevices។
Apple ID គឺ​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់​អាច​ប្រើ​ជា​ Mail បាន​ពេល​ដែល​បង្កើត​រួច​ ដែល​ Mail នេះ​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ Apple ផ្ទាល់។ ម្យ៉ាង​វិញ​ទៀត​ទាល់​តែ​មាន Apple ID ទើប​អាច​ Download កម្មវិធី​ពី​ App Store បាន។ ជាង​នេះ​ទៅ​ទៀត​អ្នក​ទាំង​អស់​គ្នា​អាច​ប្រើ​ប្រាស់​មុខងារ​ពិសេស​មួយ​ចំនួន​នៅ​លើ​ iOS ដូច​ជា Find my iPhone , iCloud , GameCenter ជា​ដើម។
នៅ​ចាំ អី​ទៀត​រៀន​បង្កើត​ទាំង​អស់​គ្នា  …
១. ចូល​ទៅ Setting -> iCloud -> Get a free Apple ID
២. បន្ទាប់​មក បំពេញ​ថ្ងៃខែឆ្នាំ​កំណើត (Birthday) -> បំពេញ​ឈ្មោះ (First Name , Last Name)
៣. បន្ទាប់​មកជ្រើស​យក Get a free icloud email addriess (ត្រង់​នេះ​តម្រូវឲ្យ​លោក​អ្នកបំពេញឈ្មោះ​ Email ដែល​ខ្លួន​ចង់​បាន​) ឧទាហរណ៍ Cambo@icloud.com
៤. បន្ទាប់​មក ត្រូវ​បំពេញ​ លេខ​សំងាត់ (Apple ID Password) បំពេញ​ចំនួន​ ២ ដង។ បញ្ជាក់ លេខ​សំងាត់​ត្រូវ​ផ្តើម​ដោយ​អក្សរ​ធំ និង លាយលេខ… ឧទាហរណ៍ Cambo
៥. ត្រង់​នេះ (Choose Question) ជ្រើស​សំនួរ​ដែល​ខ្លួនពេញចិត្ត បន្ទាប់​មកឆ្លើយសំនួរដោយខ្លួនឯង ចំនួន ៣ សំនួរ ។ បញ្ជាក់​តម្រូវឲ្យអ្នកទាំង​អស់គ្នាចង​ចាំ​សំនួរ​ដែល​ខ្លួនបាន​ជ្រើស និង ឆ្លើយ
៦. ត្រង់ Rescue Email ត្រូវបំពេញ​ Email ផ្សេងដើម្បីសាគួ ពេលមានបញ្ហា
* មើលវីដេអូ​ជា​ជំនួយ​ក្នុង​ការ​ធ្វើ

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ

Post a Comment