សម្រាប់ iPhone 5s ចុះ​ក្រោម និង iPad Air 2 ចុះ​ក្រោម កុំ​ទាន់​អាល​ឡើង​ទៅ​កាន់ iOS 9.3 អី ព្រោះ​អាច​នឹង​ជាប់ iCloud!

នាក់បានមើលអត្ថបទនេះ
ក្រុមហ៊ុន Apple ទើបតែបាន បញ្ចេញប្រព័ន្ធ ប្រតិបត្តិការ iOS 9.3 ថ្មីៗនេះទេ ដែលវា មានមុខងារប្លែក ថ្មី និងគួរអោយ ចាប់អារម្មណ៍ មួយចំនួន ហើយក៏ថែម ទាំងបាន កែប្រែ និងជួសជុល នូវចន្លោះប្រហោង ផ្សេងៗទៀត នៅក្នុង iOS ជំនាន់មុនៗ ផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ មានរបាយការណ៍ ជាច្រើនបាន និយាយពី ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មី នេះថា មានបញ្ហា ដោយរាល់ពេល ដែលយើង តម្លើងទៅ កាន់វា នឹងធ្វើអោយ ទូរស័ព្ទ iPhone ក៏ដូចជា iPad របស់យើង ជាប់គាំងត្រឹម ការបំពេញ គណនី iCloud តែម្តង។
Official Message From Apple
ជាមួយនឹងបញ្ហានេះដែរ Apple ក៏បាន ទទួលស្គាល់ និងបានផ្អាក ការអាប់ដេត ទៅកាន់ iOS 9.3 បណ្តោះអាសន្ន ផងដែរ ដោយក្នុងនោះ រួមមានដូចជា សម្រាប់ឧបករណ៍ iPhone 5S ចុះក្រោម និង iPad Air 2 ចុះក្រោម។ ហើយខាង ក្រោមនេះដែរ គឺជាសារ ក្រុមហ៊ុន Apple បានប្រកាស៖
ដូចនេះ ក្រោយបានដឹង នូវដំណឹង នេះហើយ សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងផ្អាកការ តម្លើងសិន ដើម្បីចៀសវាង បញ្ហាកើតឡើង ដូចដែលយើង បានរៀបរាប់ ពីខាងលើមក។ ម្យ៉ាងវិញទៀត ប្រសិនបើបាន តម្លើង រួចហើយនោះ អ្នកក៏ អាចទម្លាក់ មកកាន់ iOS 9.2.1 វិញផងដែរ ដូច្នេះសូម កុំបារម្ភអី។

ចែករំលែកអត្ថបទទៅកាន់ :

តើអ្នកមានចម្ងល់មែនទេ? សូមបញ្ចេញមតិនៅខាងក្រោមនេះ

Post a Comment