iPhone គឺជាស្មាតហ្វូន ដែលមានមនុស្សជាច្រើន និយមចូលចិត្ត ប្រើប្រាស់
ព្រោះមាន រូបរាងស្អាត និង ងាយស្រួល ក្នុងការ ប្រើប្រាស់។ ប៉ុន្តែ អ្នកដែល
ជាម្ចាស់ iPhone តើអ្នកគិតថា អ្នកប្រើប្រាស់ វាដោយត្រឹមត្រូវ ហើយរឺនៅ?
ខាងក្រោមនេះ គឺជាទំលាប់ អាក្រក់ ទាំង 10 របស់មនុស្ស ភាគច្រើន
ហើយពួកគេប្រហែល ជាមិនដឹង ទេថា វាកំពុងតែ បំផ្លាញ ទូរស័ព្ទរបស់អ្នក
ម្តងបន្តិចៗបាន។
- សាកថ្ម គ្មានព្រំដែន
អ្នកប្រើប្រាស់ iPhone មួយចំនួន សាកថ្មយ៉ាង ហោចណាស់ 2 ទៅ 3 ដង
ក្នុងមួយថ្ងៃ រីឯពេល យប់វិញ គឺសាក ថ្មទូរស័ព្ទ ទុកចោល តែម្តង។ ធ្វើដូច្នេះ
ថ្មទូរស័ព្ទរបស់អ្នក នឹងខ្សោយ ក្នុងរយៈពេល តែប៉ុន្មានខែប៉ុណ្ណោះ។
ដូច្នេះមុនពេល ចូលគេង ទោះថ្មអ្នក សល់ត្រឹម 40% ទៅ 50% អ្នកមិនគួរ សាកវាទុក
ចោលនោះទេ ព្រោះសល់ ថាមពលថ្ម ប៉ុននេះ ទូរស័ព្ទរបស់ យើងមិន រលត់ទេ
បើទុកដល់ភ្លឺ។
- ផ្ទុករូបភាព ហ្គេម កម្មវិធី ពេញៗទូរស័ព្ទ
ចំនុចនេះ គឺសង្កត់ធ្ងន់ទៅលើ ម្ចាស់ iPhone ដែលមានអង្គ ផ្ទុកទិន្នន័យ
16GB តែម្តង។ សូមឧស្សាហ៍លុបរូបភាព កម្មវិធី និងហ្គេម ដែលអ្នក គិតថា
មិនត្រូវការប្រើ រៀងរាល់ មួយអាទិត្យម្តង កុំអោយ ទូរស័ព្ទអ្នក ណែនណាប់
អង្គផ្ទុក ទិន្នន័យពេក។ បើមិន ដូច្នេះទេ ទូរស័ព្ទអ្នក នឹងឧស្សាហ៍គាំង
ហើយពេលត្រូវការ ថតរូប រឺវីដេអូចាំបាច់ គឺវាលោត សារ Storages Full។
- យកចូលបន្ទប់ទឹក
តើអ្នកពិតជា ញៀននឹងទូរស័ព្ទ រហូតមិនអាចបែក ឆ្ងាយពីវា ពេលចូល
បន្ទប់ទឹករឺ? នៅក្នុង បន្ទប់ទឹក វាប្រឈមមុខ នឹងប៉ះ ត្រូវទឹក ឆ្លងមេរោគ
រឺក៏ធ្លាក់ ជាដើម ប្រសិនបើយើង ធ្វេសប្រហែស។
- មិនដែលខ្វល់ខ្វាយអាប់ដេត Software
អ្នកប្រើប្រាស់ មួយចំនួន មិនសូវខ្វល់ខ្វាយអំពី បញ្ហា iOS Update
ប៉ុន្មានទេ។ វាពិតជា ចាំបាច់ ណាស់ ដែលយើងត្រូវ ឧស្សាហ៍អាប់ដេត iOS យើង
ព្រោះអីវា នឹងជួយ ដោះស្រាយបញ្ហា ទទួលបាន មុខងារថ្មីៗ និងធ្វើ អោយទូរស័ព្ទ
មានប្រព័ន្ធ សុវត្ថិភាពខ្ពស់ ជាងមុន។
- មិនដែលបិទទូរស័ព្ទ
ទូរស័ព្ទ វាដំណើរការ ដូចកុំព្យូទ័រដែរ ពោលអ្នកឧស្សាហ៍បិទ វាចោល
ប្រសិនបើអ្នក មិនប្រើប្រាស់។ ធ្វើដូច្នេះ ដើម្បីអោយថ្ម និងម៉ាស៊ីន
ទូរស័ព្ទបាន សម្រាក ហើយវាក៏ជួយ អោយម៉ាស៊ីនទូរស័ព្ទ អាចដំណើរការ
បានល្អជាងមុន ផងដែរ។
- បើក Tab ច្រើន ក្នុងកម្មវិធី Safari
អ្នកប្រើប្រាស់ iPhone ភាគច្រើនបំផុត គឺតែងតែបើក Tab ជាច្រើន ចោលនៅក្នុង
កម្មវិធី Safari។ ទម្លាប់នេះ នឹងស៊ីរ៉េមច្រើន ធ្វើអោយទូរស័ព្ទ ដំណើរការ
យឺតយ៉ាវ នៅពេល ដែលយើង ប្រើប្រាស់អ៊ីនធឺណឺត។ ដូច្នេះអ្នកគួរតែ ឧស្សាហ៍លុប
Tab ក្នុង Safari ចេញ ពេលដែលអ្នក ឈប់ប្រើប្រាស់ កម្មវិធី Safari។
- ប្រើប្រាស់ឆ្នាំងសាក និង ខ្សែឆ្នាំងសាកក្លែងក្លាយ
ពួកយើងតែងតែ រលឹកម្តងហើយ ម្តងទៀតថា សូមចៀសវាង អោយបាន នូវការ
ប្រើប្រាស់ ឆ្នាំងសាក និងខ្សែសាក ក្លែងក្លាយ។ ព្រោះអីវាបាន បង្កើតឡើង
ដោយគ្មាន ស្តង់ដាឡើយ បញ្ជូនថាមពល មកកាន់ ទូរស័ព្ទ មិនបាន ល្អឡើយ។ វាអាច
បង្ករអោយ ទូរស័ព្ទយើង ខូចប្រព័ន្ធ គ្រប់គ្រងភ្លើង (អ៊ីសេ) រឺខូចថ្មបាន។
បញ្ហានេះ មានច្រើនករណី ជាពិសេស សម្រាប់អ្នកប្រើ iPhone 5 តែម្តង។
- Jailbreak
ការ Jailbreak មិនមែនជារឿងល្អ សម្រាប់ទូរស័ព្ទ ប៉ុន្មានទេ ព្រោះអីវា
ធ្វើអោយ ទូរស័ព្ទយើង រញ៉េរញ៉ៃបាន អាចគាំងបាន ស៊ីថ្ម និង អាចបាត់បង់
ប្រព័ន្ធ សុវត្ថិភាពបាន ហើយក៏អាច បាត់បង់ ការធានា ពីក្រុមហ៊ុន ផងដែរ។
អញ្ចឹង ប្រសិនបើអ្នក ជាអ្នក ប្រើប្រាស់ សាមញ្ញ និងគិតថា ការ Jailbreak
ពិតជាមិនចាំបាច់ទេ សូមកុំ Jailbreak អោយសោះ។
- ប្រើប្រាស់ ឆ្នាំងសាក ដែលដាច់រហែក
ខ្សែ USB របស់ Apple បង្កើតឡើង ដោយខុស បច្ចេកទេសបន្តិច ពោលប្រសិន
បើជាយើង ប្រើក្នុង រយៈពេលយូរ នោះវា ប្រឈមមុខ នឹងដាច់ រហែកបាន។ សូមយកស្កុត
បិតវាអោយស្អាត រឺបើអាច សូមដូរថ្មីទៅ។ ខ្សែ USB ដែលដាច់ រហែកនេះ អាចប៉ះពាល់
ដល់ខ្សែ បញ្ជូនថាមពល ប្រសិនវា ខុសប៉ូល វានឹងបង្ករបញ្ហា ដល់ប្រព័ន្ធ
ទទួលភ្លើង លើទូរស័ព្ទ យើងបាន។
- ប្រើប្រាស់នៅកណ្តាលថ្ងៃក្តៅ
ទូរស័ព្ទរបស់អ្នក ត្រូវបានបិទគ្រប់ដោយ លោហៈធាតុ ហេតុដូច្នេះហើយ
ប្រសិនបើវា ត្រូវថ្ងៃក្តៅ គ្រឿងម៉ាស៊ីន នៅខាងក្នុង នឹងកាន់តែ ឡើងកំដៅ
ជាក់ជាមិនខាន ដែលអាច ប៉ះពាល់ដល់ថ្ម បង្ករជាញើស និងអេក្រង់ ក៏ថាបាន។
ក្នុងចំនុចទាំង 10 ដែលបានរៀបរាប់ ខាងលើ តើទម្លាប់របស់អ្នក
មានចំនួន ប៉ុន្មានដែរ? ពេលខ្លះ យើងក៏អាច ភ្លេចខ្លួន មិនបាន ដឹងថា
ចំនុចដ៏តូច មួយចំនួន អាចបំផ្លាញ ទូរស័ព្ទរបស់ យើងទេ។ ដូច្នេះប្រសិន ជាអាច
សូមអ្នកផ្លាស់ប្តូរ ទម្លាប់ ដែលអាក្រក់ ក្នុងការ ប្រើប្រាស់ iPhone
របស់អ្នក ព្រោះ បើអ្នកអាច ចៀសវាង ទម្លាប់អាក្រក់ ទាំងនេះបាន
ទូរស័ព្ទរបស់អ្នក ក៏មាន អាយុកាលវែង និង អាចប្រើប្រាស់ បានយូរ មិនងាយ
ខូចដែរ។ ហើយសូមកុំភ្លេច ចែករំលែក ចំណេះដឹងនេះ ទៅកាន់ មិត្តភក្តិ ឬ
បងប្អូនរបស់ អ្នកផង ដើម្បីអោយគេ ផ្លាស់ប្តូរទម្លាប់ នេះចេញ ដើម្បីអោយ
iPhone របស់គេ នៅតែមាន គុណភាពល្អ និង មិនងាយមាន បញ្ហាផ្សេងៗ។